(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹង ដើម្បីក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យនៅ រាជធានីភ្នំពេញ និងតាមក្រុងនានា ក្នុងខេត្តទាំងអស់ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់មកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។
ការជំរុញនេះដើម្បីឲ្យការប្រមូលពន្ធ លើអចលនទ្រព្យប្រកបដោយប្រសិទ្ធិភាព និងជៀសវាងការ កកស្ទះការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់នោះ។
អគ្គនាយកពន្ធដារ សង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ សង្កេតឃើញមានម្ចាស់អចលនទ្រព្យមួយចំនួនមកបង់ពន្ធអចលនទ្រព្យនេះ ហើយមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទនេះនៅឡើយទេ ដូច្នេះសូមម្ចាស់អចលនទ្រព្យ មេត្តាប្រញាប់រួសរាន់មកបង់ពន្ធនេះ។ ប្រសិនបើការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖