(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារ ចុះប្រគល់ថវិកាជូនដល់គ្រួសារដែលមានសមាជិកទទួលមរណភាពកាលពីពេលថ្មីៗនេះចំនួន ៨គ្រួសារ នៅក្នុងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសរុបថវិកាអស់ ១ ៣០០ ០០០រៀល និងបានប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណភាព នៅឃុំស្រង៉ែ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម តាមរយៈលោកមេឃុំ សម្រាប់ប្រគល់ជូនប្រជាពលរដ្ឋដែលមានអ្នកស្លាប់កន្លងមកចំនួន ១២លានរៀលផងដែរ។
លើកឡើងក្នុងឱកាសដឹកនាំក្រុមការងារនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន៨គ្រួសារ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណភាពជាបន្តបន្ទាប់នៅក្នុងឃុំ រកាកោងទី2 ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏ដូចជា ក្នុងឃុំស្រង៉ែ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។
បើតាមលោក លឹម លីន ពេញមួយឆ្នាំ២០២២កន្លងមកនេះ ថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហាស់ វ៉ារី បានប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណភាពនៅក្នុងឃុំ រកាកោងទី2 ស្រុកមុខកំពូល ខេត្តកណ្ដាល និងឃុំស្រង៉ែ ស្រុកព្រៃឈរ អស់ថវិកាចំនួន ៧៤លានរៀល។ ក្នុងនោះគិតចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បានចំណាយថវិកាជួយដល់គ្រួសារដែលមានសមាជិកទទួលមរណភាពអស់ប្រមាណ ១២លានរៀលផងដែរ។
បើតាមលោក លឹម លីន កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណភាពនៅក្នុងមូលដ្ឋានឃុំរកាកោងទី2 ស្រុកមុខកំពូល សម្ដេចទាំងទ្វេតែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដេីម្បីចូលរួមរំលែកទុក្ខ ដែលមានក្រុមការងាររបស់លោក ហាស់ វ៉ារី និងលោក កុយ រុន មេឃុំរកាកោងទី២ ដេីម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។
លោក លឹម លីន ជំនួសមុខឱ្យក្រុមគ្រួសារនៃសពទាំងអស់នៅក្នុងឃុំ រកាកោងទី២ និងស្រុកព្រៃឈរ សូមគោរព និងសូមជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចំរេីនគ្រប់ប្រការផងដែរ។ សូមគោរពជូនពរលោក ហាស់.វ៉ារី ទីព្រឹក្សារផ្ទាល់របស់សម្ដេច និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួបតែសេក្ដីសុខនិងសេចក្ដីចម្រើនគ្រប់ប្រការផងដែរ៕