(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៥,២៤០នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៩,៥៨៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៤៨៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,០៧៧នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៥០០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១១,៥៨៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៣៣,១៩១នាក់, ដូសទី៤ចំនួន ៥,៣៣១,១៧០នាក់, ដូសទី៥ចំនួន ១,៩៨៨,៧៩៣នាក់ និងដូសទី៦ចំនួន ៥១៣,៤២៣នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕