(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងលោក ជួន ជីវិន ជារដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា។
ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន លោក ជួន ជីវិន មានតួនាទីជាជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកទទួលបន្ទុកជួយការងារខុទ្ទកាល័យសម្តេចតេជោ លើផ្នែកអប់រំ៕