(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងផ្តល់ឋានៈ សមាជិក ទីប្រឹក្សា និងជំនួយការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ៤រូប។
បុគ្គលទាំង៤រូបនោះ ត្រូវបានតែងតាំងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះក៏មាន លោកបណ្ឌិត ឈាង វណ្ណរិទ្ធ ត្រូវបានតែងតាំងជាសមាជិក ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖