កម្មការិនីរោងចក្រ «ស្មាតភី ហ្គាមេន» ចំនួន៣៨នាក់ ដួលសន្លប់ជាបន្ដបន្ទាប់ ដោយសារបញ្ហាខ្យល់មិនគ្រប់គ្រាន់
05-08-2016 13:31
(ភ្នំពេញ)៖ កម្មការិនីរោងចក្រ៣៨នាក់ ត្រូវបានដួលសន្លប់ជាបន្ដបន្ទាប់ ក្នុងរោងចក្រ «ស្មាតភី ហ្គាមេន» នាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យកម្មការិនី ដួលសន្លប់នេះ គឺបណ្ដាលមកពីធុំក្លិនក្រណាត់ និងនៅក្នុងរោងចក្រមិនមានខ្យល់គ្រប់គ្រាន់ក្នុងការដកដង្ហើម។
ក្រោយពេលកើតហេតុ កម្មការិនីទាំង៣៨នាក់នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីជួយសង្គ្រោះ៕