(ភ្នំពេញ)៖ ទំនាក់ទំនង កម្ពុជា-ចិន ត្រូវបានលោក ពុយ គា មើលឃើញថា ចិនបានចាត់ទុកកម្ពុជា ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ស្របពេលដែលកម្ពុជាត្រូវការចំបាច់ពឹងផ្អែកទៅលើចិនដែរ ដោយសារតែអំណាចសេដ្ឋកិច្ចរបស់ចិន ដែលប្រទេសជាច្រើនក៏បានពឹងផ្អែកទៅចិនដូចគ្នា។

អំណាចសេដ្ឋកិច្ចដែល លោក ពុយ គា អ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិផ្សេងៗ ចង់សំដៅនោះរួមមានការវិនិយោគ ទេសចរណ៍ និងការផ្ដល់ជាជំនួយ ទាំងជំនួយឥតសំណង ប្រាក់កម្ចី ឬការអភិវឌ្ឍក្នុងទម្រង់ B.O.T (Build, Operate and Transfer) ជាដើម។

ទំនាក់ទំនង ដែលមានតម្រូវការឲ្យគ្នាទៅវិញទៅមកបែបនេះ បានធ្វើឲ្យអ្នកជំនាញកិច្ចការអាស៊ានខាងលើប្រៀបប្រដូចទៅនឹងការរាំចង្វាក់តង់ហ្គោ (Tango) ដែលត្រូវការពឹងផ្អែកគ្នាទៅវិញទៅមក និងមានទៅមានមកផងដែរ។

សូមបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួន២ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ នាំឲ្យដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សកិច្ចដំបូងចាត់តាំងពីប្រទេសកម្ពុជាប្រកាសពីថ្នាក់ដឹកនាំបន្តវេនថ្មីសម្រាប់អាណត្តិទី៧៕