(ភ្នំពេញ)៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលទើបត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោមងារជា «អ្នកឧកញ៉ា» បានផ្ញើលិខិតថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានផ្ញើលិខិតអបអរសាទរដ៏មានអត្ថន័យចំពោះលោកក្នុងឱកាសនេះ។

​ក្នុងឱកាសដ៏រីករាយនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ​បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះស្ម័គ្រដល់អ្នកឧកញ៉ ប្រធាន ដែលតែងតែបង្ហាញនូវសមានចិត្តដ៏ថ្លៃថ្លា និងយកចិត្តទុកដាក់ដល់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។

ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ាប្រធាន តែងតែលះបង់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងជួយលើកកម្ពស់ធុរកិច្ច និងពង្រឹងវិស័យឯកជនឱ្យក្លាយជាធ្លុងមួយ ដែលនេះជាកត្តាជម្រុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិដែលស្ថិតនៅក្រោមម្លប់នៃសន្តិភាព។

ឆ្លៀតនៅក្នុងឱកាសនេះ​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ជូនដល់ អ្នកឧកញ៉ាប្រធាន និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទាំងមូល សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ដើម្បីបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចបានសទ្ធិផលថ្មីៗបន្ថែមទៀត៕