(ភ្នំពេញ)៖ ក្រសួងផែនការ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥រូប មកបំពេញការងារលើផ្នែក ទី១៖ អ្នករៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចំនួន០២រូប, ទី២៖ សេដ្ឋវិទូចំនួន ០៧រូប, ទី៣៖ អ្នកស្ថិតិចំនួន០៤រូប, ទី៤៖ អ្នក័ត៌មានវិទ្យាចំនួន ០២រូប ដើម្បីបម្រើការងារក្នុងការសម្របសម្រួលលើការអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ និងការពង្រឹងស្ថិតិគណនេយ្យជាតិ ស្ថិតិសេដ្ឋកិច្ច ស្ថិតិប្រជាសាស្ត្រ និងភាគលាភប្រជាសាស្ត្រ។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថា បុគ្គលជាប់កិច្ចសន្យាទាំង១៥រូប ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងផែនការ៖