(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពជំងឺ ព្រឹទ្ធាចារ្យ គុនល្បុក្កតោ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ បានធូរស្រាលជាងមុនហើយ។
លោក ស៉ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងលោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៅថ្ងៃទី១៥ ខែសីហាម្សិលមិញ បានអញ្ជើញចុះសួរសុខទុក្ខ និងជូននូវថវិកាមួយចំនួនដល់ព្រឹទ្ធាចារ្យ គុនល្បុក្កតោ សាន គឹមស៊ាន ដែលកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ។
បើតាមក្រសួងវប្បធម៌ មកទល់ពេលនេះ ស្ថានភាពជំងឺព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានធូរស្រាលជាងមុនហើយ។ ក្នុងឱកាសនោះ មន្ត្រីក្រសួងវប្បធម៌ បានជូនពរ ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញដើម្បីបន្តស្នាដៃជូនកូនចៅជំនាន់ក្រោយ៕