(ភ្នំពេញ)៖ ក្រសួងជំនាញរបស់កម្ពុជា និងវៀតណាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុ ភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី គ្រីសស្ទិន ផាកូ (Kistin Parco) នាយិកាប្រចាំប្រទេស អង្គការទេសន្តរប្រវេសន៍ អន្តរជាតិ ប្រចាំនៅកម្ពុជា អន្តរជាតិ ប្រចាំនៅកម្ពុជា, គង់ សូភណារ៉ា ទីប្រឹក្សាក្រសួង ស.អ.យ, លោក ឡៅ វ៉េង អគ្គនាយករងសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច, លោក ជ័យ រដ្ឋា អគ្គនាយករងអគ្គនាយករងកុងសុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧត្តមសេនីយទោ សេក ស៊ីវ៉េត ប្រធាននាយកដ្ឋានការពារជនរងគ្រោះ នៃអគ្គនាយកដ្ឋាន គជបជ, លោក យូ សុភក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច, លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ, លោក គ្រីសស្ទិន ផាកូ (Kistin Parco) នាយិកាប្រចាំប្រទេស អង្គការទេសន្តរប្រវេសន៍ អន្តរជាតិ ប្រចាំនៅកម្ពុជា អន្តរជាតិ ប្រចាំនៅកម្ពុជា និងលោក លោកស្រី ប្រធានអង្គភាព ស្ថាប័ន ប្រធានអង្គការ ឬតំណាងអង្គការ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនេះ លោក ញ៉ឹក វណ្ណារ៉ា សូមថ្លែងនូវអំណរគុណចំពោះអង្គការទេសន្តរ ប្រវេសន៍អន្តរជាតិ (អាយ អូ អឹម) ដែលតែងតែសហការយ៉ាងជិតស្និទជាមួយក្រសួង ស.អ.យ លើវិស័យសង្គមកិច្ចកន្លងមក ដែលមាននាយកដ្ឋានគាំពារជនរងគ្រោះជាសេនាធិការ ជាពិសេសថ្ងៃនេះបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីនីតិវិធីប្រតិបត្តិបទដ្ឋាន ក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ។
លោកបានបញ្ជាក់ថា ឯកសារមួយនេះ (នីតិវិធីប្រតិបត្តិបទដ្ឋាន ក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស) បានកើតឡើងតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មាន រយៈពេលជាង១៣ឆ្នាំកន្លងផុតទៅហើយ ដែលជាហេតុតម្រូវឱ្យភាគីនៃប្រទេសទាំងពីរត្រូវតែធ្វើបច្ចុប្បន្នភាពឡើងវិញនូវ SOP មួយនេះ។
លោក ញ៉ឹក វណ្ណារ៉ា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សបានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែង គ្រប់រូបភាព ភាគច្រើន ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងហើយឧក្រិដ្ឋកម្ម នេះបានធ្វើឱ្យប៉ះពាល់ទាំងថ្នាក់ជាតិតំបន់ និងលើពិភពលោក។
បន្ថែមពីនេះ លោក ញ៉ឹក វណ្ណារ៉ា បានបញ្ជាក់ថា បញ្ហានេះប្រទេសកម្ពុជាបាននឹងកំពុងបង្កើតរៀបចំចង់ក្រងផ្សព្វផ្សាយ អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងចូលរួមកាត់បន្ថយឱ្យបានជាអតិបរិមានូវអំពើជួញដូរមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងលើពិភពលោក ពិសេសជាងនោះទៅទៀត ការសម្របសម្រួល ក្នុងកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវា ការរៀបចំធ្វើមាតុភូមិនិវត្តន៍ ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាចំណុចដ៏សំខាន់ដែល ប្រទេ ស ជាម្ចាស់ហត្ថលេខីទាំងអស់នៃសន្ធិសញ្ញាស្តីពីការលុបបំបាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស ត្រូវតែអនុវត្តឱ្យបានពេញលេញ និងផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយមិនប្រកាន់និន្នាការជាតិពន្ធុនោះឡើយ។
មន្ត្រីជាន់ខ្ពស់រសូបនេះ បានគូសបញ្ជាក់ថា៖ «ព្រោះតែហេតុយ៉ាង ដូច្នេះហើយទើបយើងជួបជុំគ្នាដើម្បីធ្វើសិក្ខាសាលាពិគ្រោះយោបល់ពីការធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល នៃព្រះ រាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីនីតិវិធីប្រតិបត្តិបទដ្ឋាន ក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនាថ្ងៃនេះ»។
ក្នុងនាមក្រសួង ស.អ.យ លោកសូមសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានគាំពារជនរងគ្រោះដែលបានខិតខំប្រឹងប្រែងសហការយ៉ាងសកម្មជាមួយអង្គការដៃគូលើការកសាងឯកសារមួយនេះ និងសូមថ្លែងអំណរគុណចំពោះ អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ជានិច្ចជាកាល តែងតែសហការជាមួយក្រសួង ស.អ.យ លើវិស័យការងារសង្គមកិច្ចជាពិសេសអង្គការទេសន្តរ ប្រវេសន៍អន្តរជាតិ (អាយ អូ អឹម) បានជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងដំណើរការកសាងឯកសារនេះឡើង។ ទន្ទឹមនឹងនេះដែរ លោកក៏សូមអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ មេត្តាជួយគាំទ្រ និងមានកិច្ចសហការបន្តជាមួយក្រសួង ស.អ.យ ឱ្យបានច្រើន ជាងនេះដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជនរងគ្រោះអំពើជួញដូរមនុស្សនាពេលអនាគត៕