(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលលសារតាំងពីលោកបណ្ឌិត Yassir Mohamed Ali  ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋស៊ូដង់ប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយនានា ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាន និងស៊ូដង់ ឱ្យកាន់តែប្រសើរ ដើម្បីឱ្យប្រជាជនទាំងសងខាងទទួលបានផលប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។

នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឱ្យលោក Will Nankervis ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ ដើម្បីស្វែងរកមធ្យោបាយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអូស្ត្រាលី ជាពិសេសក្នុងវិស័យពាក់ព័ន្ធនឹងការបង្កាជម្លោះ និងការទូតទប់ស្កាត់។

ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕