(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចសម្ភាសពិសេសជាមួយ Fresh News លោក ពុយ គា បានបង្ហាញអំពីមូលហេតុនៃដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ប្រមុខការទូតកំពូលរបស់ចិន នៅប្រទេសសិង្ហបុរី នៅម៉ាឡេស៊ី និងនៅកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ច ៣ប្រទេសនេះ គេសង្កេតឃើញថា ប្រមុខការទូតចិន បាននិយាយនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី អំពីបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែបញ្ហាសមុទ្រចិនខាងត្បូងនេះ គេមិនឃើញលោក វ៉ាង យី លើកឡើងនៅក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាឡើយ បើទោះបីជាលោក បានជួបជាមួយប្រមុខថ្នាក់ដឹកនាំសំខាន់ៗនៅកម្ពុជា រហូតដល់ទៅ៧រូបក៏ដោយ។

ជុំវិញបញ្ហានេះត្រូវបាន លោក ពុយ គា ដែលជាអ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិផ្សេងៗនោះ បង្ហាញឲ្យដឹងថា៖ «មូលហេតុចំបងដែលចិន មិនលើកយកបញ្ហាសមុទ្រខាងត្បូងមកនិយាយនៅកម្ពុជា ព្រោះប្រទេសកម្ពុជា គឺជាប្រទេស ដែលបានព្យាយាមសម្របសម្រួលបញ្ហានេះជាយូរមកហើយ ដែលផ្ទុយទៅហ្នឹងប្រទេសសិង្ហបុរី ដែលមានជំហរងាកទៅរកអាមេរិកហើយប្រឆាំងទៅនឹងចិន ខណៈម៉ាឡេស៊ី ជាប្រទេសស្ថិតនៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងនេះដែរ»។

សូមបញ្ជាក់ដែរថា លោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចដំបូងរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅក្រោយពេលដែលលោក បានចូលកាន់ដំណែងជាប្រមុខការទូតកំពូលរបស់ចិនសារជាថ្មី៕

ខាងក្រោមនេះជាការលើកឡើងរបស់ លោក ពុយ គា៖