Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្ដ ប្រញាប់ទៅបង់ពន្ធឲ្យបានទាន់ពេលវេលា ជៀសវាងប្រជ្រៀតគ្នាពេលជិតផុតកំណត់

05-08-2016 11:30

(ភ្នំពេញ)៖ ដើម្បីជំរុញការប្រមូលពន្ធ លើមធ្យាបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធិភាព និងជៀសវាងការ កកស្ទះការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់នោះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹង ដើម្បីក្រើនរំលឹកដល់ម្ចាស់យានយន្ដទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ចំពោះការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលកំណត់ខាងលើម្ចាស់យានយន្ដ នឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖