(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ហ៊ុន ឡាក់។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

សូមជម្រាបថា អ្នកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន Tropicam Group។ អ្នកឧកញ៉ា ជាជំនួញដ៏ល្បីឈ្មោះមួយរូប ក្នុងវិស័យកសិកម្ម៕