(ហ្សាការតា)៖ លោក Gerard Ho ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំអាស៊ាន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ ពិធីនេះបានធ្វើឡើងនាក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

បន្ទាប់ពីពិធីជូនសាតាំងរួចហើយ ភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមចំណែកដ៏សំខាន់របស់សិង្ហបុរី ដល់ការកសាងសហគមន៍អាស៊ាន ក៏ដូចជា៖ ការងារដែលកំពុងវិវត្តន៍របស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR)។

សូមជម្រាបជូនថា លោក Gerard Ho គឺជាតំណាងអចិន្ត្រៃយ៍សិង្ហបុរីប្រចាំអាស៊ានទី៤ ហើយ៕