(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Xu Ningning ប្រធានប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ចិន និងជាប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សារិះរកឱកាស ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍បន្ថែមទៀត រវាងអាស៊ាន និងចិន៕