(សៀមរាប)៖ គណៈប្រតិភូនៃអាជ្ញាធរអធិការកិច្ចរដ្ឋ របស់ប្រទេស វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី បានអញ្ជើញមកដល់ទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ដែលមាន ១០ ប្រទេសចូលរួម ដែលមានរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ ដែលអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេន។
សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំថ្នាក់ដឹកនាំប្រឆាំងអំពើពុករលួយអាស៊ានលើកទី ១៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្តវេនពីប្រទេសប៊្រុយណេដារូសាឡឹម រហូតដល់ថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ ២០២៣ ហើយលើកនេះ គឺជាកិច្ចប្រជុំកម្រិតលេខាធិការដ្ឋានលើកទី១៩។
សូមបញ្ជាក់ថា កិច្ចប្រជុំរៀបចំឡើងនៅសណ្ឋាគារ SOFITEL ANGKOR PHOKEETHRA ទឹកដីអច្ឆរិយៈនៃអរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា៕