(ភ្នំពេញ)៖ បន្ទាប់ពីបានប្រឡូកក្នុងវិស័យព័ត៌មានជាង២ឆ្នាំមក ចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មាន Fresh News បានកើនឡើងដល់ជាង៦៥ម៉ឺននាក់ហើយ ដែលចំនួននេះនៃការកើនឡើងយ៉ាងខ្លាំង ដោយរំពឹងថា នៅឆ្នាំក្រោយអាចនឹងកើនដល់១លាននាក់ នៃចំនួនអ្នកប្រើប្រាស់ទាំងអស់។
Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់ទាំងអស់របស់ Fresh News ទាំង iOS និង Android។
Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយក ព័ត៌មានពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។
Fresh News ក៏សូមគោរពថ្លែងអំណរគុណ ចំពោះមិត្តអ្នកអានទាំងអស់ ដែលតែងតែបានគាំទ្រនាពេលកន្លងមក ហើយសង្ឃឹមថា នឹងនៅតែបន្តគាំទ្រទៅមុខទៀត។ ការគាំទ្ររបស់អស់លោកអ្នក គឺជាការផ្តល់កម្លាំងចិត្តដ៏ខ្លាំងដល់ពួកយើងខ្ញុំ។ ថ្នាក់ដឹកនាំ អ្នកព័ត៌មាន និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News សូមដាក់ចិត្តដាក់កាយឈរ ក្នុងសមរភូមិព័ត៌មាន ដើម្បីនាំយកព័ត៌មាន ពីគ្រប់ទីកន្លែងទាំងអស់ ចែកជូនដល់មិត្តអ្នកអាន។ Fresh News ក៏មានព័ត៌មានជាភាសាអង់គ្លេស (English Version) ផងដែរ។
ក្រៅពីនោះរួមមានកម្មវិធីសំខាន់ៗច្រើនទៀតដូចជា៖
១៖ កម្មវិធីផ្សាយផ្ទាល់ Fresh News TV
២៖ កម្មវិធីដ៏ទំនើប ងាយស្វែងរកទីតាំង (Find Me)
៣៖ កម្មវិធីពិនិត្យមើលការប្រើប្រាស់ថាមពលអគ្គិសនី (EDC)
៤៖ កម្មវិធីមើលចរាចរណ៍ នៅរាជធានីភ្នំពេញ (Live Traffic)
៥៖ អត្រាប្តូរប្រាក់ (Update ឡើងចុះភ្លាមៗ)
៦៖ លេខសង្គ្រោះបន្ទាន់នានា (Emergency)
Fresh News សូមទទួលស្វាគមន៍ និងចុះផ្សាយរាល់ព័ត៌មាន ដែលបានកើតមាននៅតាមទីកន្លែងនានា ពីប្រជាពលរដ្ឋកម្ពុជា ដោយអាចផ្ញើមកកាន់ E-mail: [email protected] និង ទូរស័ព្ទលេខ៖ ០១៧ ៦០៨ ០០៦។ អង្គភាពយើងខ្ញុំ ក៏ទទួលស្វាគមន៍រាល់ការរិះគន់ នានាពីមិត្តអ្នកអាន ដើម្បីនូវភាពចន្លោះប្រហោង របស់យើងខ្ញុំ។
ពួកយើងមិនខ្លាចនឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក !