(ភ្នំពេញ)៖ ទឹកចិត្តពលករខ្មែរនៅកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជាមិនដូចពេលមុនទេ។ ពេលនេះ ពលករភាគបំផុតសឹងតែ១០០% បានគាំទ្ររដ្ឋាភិបាលកម្ពុជាដែលខុសកាលពីពេលមុនដែលជាទូទៅ ពលកររអ៊ូរទាំច្រើនពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលខ្មែរ។
ចុងក្រោយនេះវិញ ពលករកម្ពុជានៅកូរ៉េខាងត្បូង បានងាកមកពេញចិត្ត និងគាំទ្រដោយឥតងាករ៉េលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ការគាំទ្រនេះ គឺផ្តើមដំបូងចេញពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលដឹកនាំដោយ លោក ហេង សួរ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលធ្វើឡើងនៅក្រុងអឺចុងប៊ូ ដែលមានមនុស្ស១៥០០នាក់។
នៅពេលនោះហើយគឺជាការខិតចូលជិតគ្នារវាងពលករ និងរដ្ឋាភិបាលកម្ពុជា។ ភាពស្និទស្នាលរវាងពលករ និងរដ្ឋាភិបាលនេះ បានងាកមកជិតគ្នាកាន់តែខ្លាំងបន្តិចម្តងៗតាមរយៈការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងពិធីផ្សេងៗនៅកូរ៉េដែលត្រូវធ្វើឡើងឥតអាក់រហូតមកដល់ឆ្នាំ២០២៣។ ហើយជាពិសេសការបង្កើតកម្មវិធីមហាសង្ក្រានខ្មែរចំនួន៤លើក ដែលមានពលករខ្មែរមិនតិចជាង១ម៉ឺននាក់ទេដែលបានចូលរួមម្តងៗ។ នេះនៅមិនទាន់រាប់បញ្ចូលជំនួបសំណេះសំណាលក្រុមតូចៗទៀតផងទេ។
ក្រៅពីភាពស្និទស្នាលតាមរយៈការរៀបចំពិធីបុណ្យ និងការជួបជុំផ្សេងៗ ពលករខ្មែរដែលកំពុងធ្វើការនៅស្រុកដ៏ទំនើបមួយនេះ ក៏ទទួលបានយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាជាច្រើន។ ក្នុងនោះរួមមាន ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងនីតិវិធីងាយស្រួលឆាប់រហ័ស និងធ្វើដល់កន្លែងធ្វើការ និងកន្លែងស្នាក់នៅក្នុងថ្ងៃឈប់សម្រាកនិងបុណ្យទាន។ ដោយឡែក ការព្យាបាលជំងឺតាមរយៈគ្រូពេទ្យស្ម័គ្រចិត្ត ការផ្តល់ឱសថ ការចាក់វ៉ាក់សាំងផ្តាសាយ ក៏សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េទទួលបានពីក្រុមការងារគណបក្សប្រជាជននិងស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារយុវជនគណបក្សដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងស្ថានទូត បានផ្តល់ឱ្យពលករផ្ទះស្នាក់នៅបណ្តោះអាសន្នពេលប្តូរការងារ ការឧបត្ថមគាំទ្រដល់ពលករមានគ្រោះថ្នាក់ការងារ ពេលមានជំងឺ និងការសម្រួលលើការងារបូជាសព ការបកប្រែបណ្ណបើកបរ និងការគាំទ្រផ្លូវច្បាប់លើសំណងធានារ៉ាប់រងផ្សេងៗទៀតជាដើម ។
ទាំងនេះសុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េខាងត្បូង ទទួលបានការទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលដែលសម្តេចតេជោហ៊ុន សែន បានណែនាំឱ្យអនុវត្តតាំងពីឆ្នា២០១៤មកម្លេះ ហើយក៏កំពុងបន្តអនុវត្តដល់បច្ចុប្បន្ន។
ក្នុងការដោះស្រាយបញ្ហាជូនដល់ពលករ និងការផ្តល់សមិទ្ធិផលនានា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា គឺជាបុគ្គលសំខាន់ និងជាតួអង្គឯកក្នុងព្រឹត្តិកាណ៍ទាំងនេះ ដែលបានដាក់ទិសដៅនិងចង្អុលបង្ហាញ។ ក្រៅពីនេះ ក៏មាននៅតួអង្គប្រតិបត្តិករអនុវត្តបទបញ្ជាដ៏សំខាន់មួយក្រុមទៀតនោះ គឺក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ត្រូវ បានគេមើលឃើញថាជាអ្នកប្រតិបត្តិគ្រប់ស្ថានការណ៍ និងនៅជាប់ព្រឹត្តិការណ៍សំខាន់ទៅទឹកដីកូរ៉េខាងត្បូង ដើម្បីស្វែងរកការគាំទ្រពីសំណាក់ពលករខ្មែរ ។
ក្នុងនាមជាជាប្រតិបត្តិករនៅលើទឹកដីកូរ៉េខាងត្បូនេះ លោក ហេង សួរ បានសម្របសម្រួល និងរៀបចំឱ្យមានជំនួប សំណេះសំណាលជាមួយពលករខ្មែរ ពិធីបុណ្យចូលឆ្នាំ ពិធីអបអរសាទរទិវាជ័យជំនះ៧មករា និងពិធីខួបលើកទី៧១ឆ្នាំនៃការបង្កើត គណបក្សប្រជាជនកម្ពុជាជាដើម។ ពិធីទាំងនេះ មានចំនួន១៩លើក ក្នុងនោះកម្មវិធីដែលមានសម្តេចតេជោជាអធិបតីចំនួន៣លើកនៅឆ្នាំ២០១៤ចំនួន២លើកនិងឆ្នាំ២០២០មួយលើក។ ដោយឡែកកម្មវិធីដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអធិបតីមានចំនួន ៥លើកគឺនៅឆ្នាំ២០១៤ ២០១៥ ២០១៦ចំនួន២លើក និង២០១៨ចំនួន១លើក។ បន្ថែមពីនេះ ពិធីសំណេះសំណាលដែលមាន លោក អ៉ិត សំហេងជាអធិបតី ក៏មានចំនួន៧លើកដែលឆ្នាំ២០១៤ ចំនួន១លើក ២០១៧ចំនួន១លើក ២០១៨ចំនួន១លើក ២០១៩ ចំនួន១លើក ២០២២ចំនួន១លើក ហើយក្នុងឆ្នាំ២០២៣ចំនួន២លើក។
ក្រៅពីថ្នាក់ដឹកនាំខាងលើហើយ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ក្នុងនាមប្រតិបត្តិករខ្លួនឯង ក៏បានជួបសំណេះសំណាលដោយផ្ទាល់ចំនួន៤លើកផងដែរ គឺឆ្នាំ២០១៣ ២០១៤ ២០១៦ក្នុងពិធីបុណ្យចូលឆ្នាំ និង២០២២ ក្នុងទិវាអបអរខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងកិច្ចការទាំងនេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ មានវីរៈភាពក្នុងនាមប្រតិបត្តិករអនុវត្តរការណែនាំពីឯកឧត្តមនាយករដ្ឋមន្ត្រី បានគៀងគរសមាណចិត្តគាំទ្ររបស់ពលករខ្មែរមកគាំទ្ររដ្ឋាភិបាល កាត់បន្ថយឥទ្ធិពលក្រុមប្រឆាំងដែលយកពលករធ្វើជាឈ្នាន់នយោបាយ បន្តុះបង្អាប់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្ខិតសេវា ការបង្កើតឱ្យមានសេវា និងការយកចិត្តទុកពីរដ្ឋាភិបាលកម្ពុជាដល់កម្មករឱ្យកាន់តែជិត និងមានប្រសិទ្ធភាព។
ក្នុងកិច្ចការទាំងនេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានបង្កើតនិងចងក្រងសមាគមខ្មែរនៅកូរ៉េ បានយ៉ាងហោចចំនួន៥ដែលរួមមានសមាគមបញ្ញាវន្តខ្មែរ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា និងសមាគមនិស្សិតខ្មែរ។ សមាគមទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយទំនុកបម្រុង សាមគ្គីគ្នាដល់ពលរដ្ឋខ្មែរនៅទឹកដីកូរ៉េ ហើយសមាគមទាំងនេះក៏ជាភ្នែកជាច្រមុះរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា លើការការពារប្រយោជន៍ពលករពីសំណាក់និយោជក និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារខ្មែរដែលមានស្វាមី ភរិយានៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។
ចំណុចទាំងអំបាល់ម៉ាននេះហើយ ទើបធ្វើឱ្យពលករខ្មែរ និងក្រុមគ្រួសារខ្មែរនៅកូរ៉េខាត្បូង បានងាកមកគាំទ្រដោយឥតលក្ខខណ្ឌ សឹង១០០% ចំពោះសម្តេចតេជោហ៊ុន សែន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕