(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅខេត្តព្រៃវែង បានចេញញាតិ្តគាំទ្រមួយ ស្តីពីការគាំទ្រ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ ឆាំ្ន២០២៣។ នេះបើតាមញាត្តិ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
ក្នុងញាត្តិនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គា្នជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីដឹកនាំប្រទេស ក្នុងបុព្វហេតុជាតិមាតុភូមិ ឲ្យសម្បូរសប្បាយ ពង្រឹងសុខសន្តិភាពឲ្យកាន់តែរឹងមាំ និងការអភិវឌ្ឍបង្កើននូវសមិទ្ធផលថ្មី រក្សាសមិទ្ធផលចាស់»។
យើងខ្ញុំទាំងអស់គា្នជាពលរដ្ឋ មានជំនឿជឿជាក់យ៉ាងមុតមាំចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមបំផុត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧ ឆ្នាំ២០២៣ នៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គា្នជាពលរដ្ឋខ្មែរ សូមសម្តែងនូវការគោរពគាំទ្រ និងផ្តិតមេដៃ ជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តពិត មានពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីជារៀងរហូត ដើម្បីការការពារ បូរណភាពទឹកដី ពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិឲ្យកាន់តែមានភាពរីកចម្រើន លើគ្រប់វិស័យ។
យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕