(ភ្នំពេញ)៖ លោក ពុយ គា អ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិ បានបកស្រាយអំពីទស្សនកិច្ច លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន រយៈពេល២ថ្ងៃ នៅកម្ពុជាដោយលោកបានចំណាយពេលជួបជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា ច្រើនជាងគេបង្អស់ ក្នុងទស្សនកិច្ចមកកាន់ប្រទេស៣ កាលពីសប្តាហ៍មុននេះ។

តាមរយៈកិច្ចសម្ភាសជាមួយ Fresh News លោក ពុយ គា បានគូសបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី១ មកកាន់កម្ពុជា លោក វ៉ាង យី បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោក សុខ ចិន្តាសោភា, ថ្ងៃទី២៖ លោក វ៉ាង យី បានជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, ជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន, ជួបសម្តែងការគួរសមជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំង និងបន្តចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

តាមរយៈជំនួបនេះ ត្រូវបានលោក ពុយ គា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅកម្ពុជា បានបង្កប់នូវអត្ថន័យថា កម្ពុជា-ចិន ជាមិត្តដែកថែប ហើយក៏បានចេញនូវពាក្យមួយទៀត គឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»

គួរឱ្យដឹងថា លោក វ៉ាង យី បានមកបំពេញទស្សនិកនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីលោក បានចំណាយពេលដូចគ្នាបំពេញទស្សនកិច្ច នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី៕

ខាងក្រោមនេះជាការលើកឡើងរបស់ លោក ពុយ គា៖