(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោក ជា សយ អគ្គនាយកក្រុមហ៊ុន អេហ្គ្រីម៉ាស្ទ័រ (AGRI-MASTER CO.,LTD)។

លោក ជា សយ ត្រូវបានគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុន អេហ្គ្រីម៉ាស្ទ័រ (AGRI-MASTER CO.,LTD) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ខាងផលិតចំណីសត្វតាំងពីឆ្នាំ២០០៤។

នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០២៣៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖