(បាត់ដំបង)៖ ប្រជាពលរដ្ឋ ចំនួន០៥នាក់ ដែលជាអ្នកតំណាងឱ្យប្រជាពលរដ្ឋចំនួន២២៩គ្រួសារ រស់នៅភូមិភ្នំរៃ ឃុំតាតោក និងឃុំតាសាញ ស្រុកសំឡូត ខេត្ដបាត់ដំបង សូមថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម បណ្ឌិត លី សាម៉េត ទី ប្រឹក្សាផ្ទាល់សម្តេចតេជោ ដែលបានសណ្តោសប្រណី ជួយអន្តរាគមន៍ ឱ្យពួកគាត់បាននៅក្រៅឃុំ ជួបជុំក្រុមគ្រួសារវិញ។
ពួកគាត់ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម បណ្ឌិត លី សាម៉េត សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បានសម្រេចដោះលែង ប្រជាពលរដ្ឋ ០៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ ប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈ(ដីរដ្ឋ) និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ហើយដែលត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
តំណាងទង ៥នាក់ មានឈ្មោះ៖ លោក ង៉ែត ចន្ថា អាយុ៤០ឆ្នាំ, លោក ហឿម ម៉ៃ អាយុ៤៧ឆ្នាំ, លោក ធុង យៀង អាយុ២៩ឆ្នាំ, លោក ធន់ ធាន អាយុ៣៣ឆ្នាំ និងលោកស្រី មាស ទូច អាយុ៣៣ឆ្នាំ៕
ខាងក្រោមនេះ ជាវីដេអូ៖