(ភ្នំពេញ)៖ ​លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​សីហា​នេះ​ បាន​ចូល​ខ្លួន​មក​កាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ការពារ​បណ្តឹង​ប្តឹង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ លោក​ស្រី​ ថាក់​ ឡានី​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ ។  

បច្ចុប្បន្ន​លោក​មេធាវី​ គី​ តិច​ កំពុង​ផ្តល់​ចម្លើយ​និង​ភស្តុតាង​ជូន​លោក​ លី​ សុផាណា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​៕