(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផលបង្ក្រាប បទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦រសៀល) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១២ករណី ឃាត់មនុស្ស២៥នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៨នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ រឹបអូសមេតំហ្វេតាមីន (ice) ១០០៣.៥៤ក្រាម,១កញ្ចប់ធំ និង១៦កញ្ចប់តូច, អ៉ិចស្ដាស៊ី (ecstasy) ៨កញ្ចប់, ហេរ៉ូអ៉ីន (heroin) ៦៥កញ្ចប់តូច។
តាមរបាយការណ៍ ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន មុខសញ្ញាជួញដូរម្នាក់, នគរបាលភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួនមុខសញ្ញាជួញដូរ៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាបមុខសញ្ញាជួញដូរ១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប៣ករណី ឃាត់ខ្លួន៣នាក់, ខេត្តត្បូងឃ្មុំ បង្ក្រាប២ករណីឃាត់ខ្លួន៧នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៧នាក់ និងខេត្តស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕