(ភ្នំពេញ)៖ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានមកបំពេញទស្សនិកនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីលោក បានចំណាយពេលដូចគ្នាបំពេញទស្សនកិច្ច នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យើងអាចនិយាយបានថាចិនបានបោះចំហ៊ានមុនគេគ្រប់យ៉ាង ទាំងការជូនពរក្រោយការបោះឆ្នោត ហើយបច្ចុប្បន្នគឺការមកបំពេញទស្សកិច្ចផ្លូវការរបស់ប្រមុខការទូតចិន។
តើហេតុអ្វីនៅបានជាចិនជ្រើសប្រទេសកម្ពុជា និងប្រទេសអាស៊ាន២ទៀត នៅក្នុងដំណើរទស្សកិច្ចក្នុងតំបន់អាស៊ានលើកនេះ? ហើយមានលក្ខណះពិសេស ឬគ្រាន់តែជាភាពចៃដន្យដែរ ចិនបានបោះជំហ៊ានមុនគេ ទាំងការជូនពរ និងការមកបំពេញទស្សនកិច្ច?
ដើម្បីឆ្លើយតបនឹងសំណួរនេះ លោក ពុយ គា ដែលជា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិ បានចូលមកបកស្រាយ ក្នុងកិច្ចសម្ភាសជាមួយ Fresh News ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖