(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ប្រេងរំអិលម៉ាក់ MOBIL បានចេញសេចក្ដីជូនដំណឹងដល់ អតីតបុគ្គលិកផ្នែកលក់របស់ខ្លួនម្នាក់ឈ្មោះ វី សុខពៅ អាយុ២៨ឆ្នាំ ឲ្យចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុន ពាក់ព័ន្ធករណីឈ្មោះក្រុមហ៊ុន ដើរបោកប្រាស់អតិថិជន និងលួចលុយក្រុមហ៊ុនអស់ជាច្រើន។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនបានអះអាងថា ទង្វើនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនជាខ្លាំង ហើយក្រុមហ៊ុនសូមប្រកាសឲ្យបុគ្គល ឈ្មោះ វី សុខពៅ ចូលខ្លួនមកដោះស្រាយបំណុលជាមួយក្រុមហ៊ុនជាបន្ទាន់។ ប្រសិនបើបុគ្គលនេះមិនចូលខ្លួន មកដោះស្រាយជាមួយក្រុមហ៊ុនទេ ក្រុមហ៊ុននឹងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕