(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងរងនូវប្រព័ន្ធសម្ពាធទាបមួយ ចាប់ពីថ្ងៃទី៧ ដល់ទី១៤ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់១សប្តាហ៍។ ១សប្តាហ៍នេះ ភ្លៀងអាចធ្លាក់​ជាបន្តបន្ទាប់នៅតំបន់មាត់សមុទ្រ ហើយតំបន់វាលទំនាប និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។

ក្រសួងធនធានទឹក បានអះអាងថា ក្រៅពីនោះ ផ្លូវជាតិលេខ៤ ក៏អាចរងនូវជំនន់ទឹកភ្លៀង ហើយតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់ខ្លាំង។ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

ខាងក្រោមនេះជាការព្យាករណ៍របស់ក្រសួងឧតុនិយម៖