(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំនួន៩បន្ថែមទៀត ដើម្បីចុះសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី ដែលFresh News ទទួលបាននៅមុននេះ។
ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
- សហការជាមួយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត និងលេខាធិការដ្ឋាន គណៈកម្មការ សុរិយោដីថ្នាក់ជាតិជ្រើសរើសករណីទំនាស់ ០៣ករណីម្តងៗ ដើម្បីស្រាយជ្រាវ និងចុះពិនិត្យជាក់ស្តែង
- សម្រុះសម្រួលដោះស្រាយ ឬស្នើសុំយោបល់ពីក្រសួង
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការដោះស្រាយករណីទំនាស់ជូនពលរដ្ឋ
សូមជំរាបថា រហូតដល់ពេលនេះ ក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋបា នកើនដល់ ៣៦ក្រុមហើយ ចាប់តាំងពីបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៦មក៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖