(ភ្នំពេញ)៖ ពិព័រណ៍អចលនទ្រព្យកម្ពុជា ឬ CAMPEX 2016 នឹងត្រូវប្រារព្ធធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី៥-៧ ខែសីហាឆ្នាំ២០១៦ ស្អែកនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមដោយសេរី ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគ ឬចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ។ នេះបើតាមការប្រកាស របស់ភ្នាក់ងាររៀបចំពិព័រណ៍នេះ។
ព្រឹត្តិការណ៍នេះ នឹងមានអ្នកអភិវឌ្ឍអចលនទ្រព្យជាង១០ ជាមួយនឹងគម្រោងល្បីៗដូចជា Imperial Crown, Casa Meridian និង D'Seaview ហើយក៏មានអ្នកអភិវឌ្ឍ អចលនទ្រព្យដូចជា, North Park Condominium, PenthouseResidence, 88 Suites, Century 21 Cambodia, AAP, Key Real Estate និងផ្សេងៗទៀតផងដែរ។
ក្នុងពិព័រណ៍នេះ អ្នកអភិវឌ្ឍអចលនទ្រព្យ នឹងធ្វើការផ្តល់ជូនការបញ្ចុះតម្លៃពិសេស ក្នុងអំឡុងពេលពិព័រណ៍ ចលនទ្រព្យរយៈពេល៣ថ្ងៃនេះ រួមទាំង «កម្មវិធីផ្តល់ជូនរថយន្ត ប្រណីតឥតគិតថ្លៃ» ដល់អ្នកទិញពី D'Seaview ខេត្តព្រះសីហនុ ផងដែរ។ សិក្ខាសាលាស្តីពីអចលនទ្រព្យកម្ពុជា នឹងធ្វើឡើងដោយឥតគិតថ្លៃ ដែលផ្តោតលើទស្សនវិស័យទីផ្សាររបស់ខុនដូ ឆ្នាំ២០១៦ និងពេលខាងមុខទៀត និងប្រធានបទសំខាន់ៗជាច្រើនទៀតដូចជាឱកាសលើការវិនិយោគ, និន្នាការនៃការអភិវឌ្ឍ, តម្លៃទីផ្សារដីធ្លីនិងប្រធានបទល្អៗជាច្រើនទៀត។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកទិញដ៏មានសក្តានុពល និងវិនិយោគិន អាចទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីសិក្ខាសាលានេះនៅថ្ងៃទី៥ ខែសីហាឆ្នាំ ២០១៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ចាប់ពី ២៖៣០រសៀល ដល់ម៉ោង ៥ល្ងាច។
វាគ្មិនចូលរួមរួមមាន លោក Alexander Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ KeyReal Estate និងលោក Seraj Sutton នាយកគ្រប់គ្រងរបស់Century 21 Cambodia និងពីសំណាក់វាគ្មិនដទៃទៀត។ លើសពីនេះទៀត Meridian International នឹងមានសិក្ខាសាលាស្តីពីការវិនិយោគអចលនទ្រព្យលក្ខណៈជាដៃគូនៅថ្ងៃទី៥, ៦និង៧ ខែសីហាឆ្នាំ2016 នៅម៉ោង ២រសៀលនិង៥ល្ងាចជាបន្តបន្ទាប់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខៈ068 263 263៕