(កំពង់ស្ពឺ)៖ លោក សូ វិសុទ្ធី ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់កណ្តាលខាងត្បូង សហរដ្ឋអាមេរិក និងសមាជិក សមាជិកាក្រុមការងារ ព្រមទាំងសប្បុរសជនខ្មែរ-អាមេរិក នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បាននាំយកនូវអំណោយសម្ភារៈសិក្សា នឹងថវិកាប្រគល់ជូនដល់សិស្សពូកែលេខ១ ដល់លេខ៥ ចំនួន២៣០នាក់ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែបរសេដ្ឋ និងវិទ្យាល័យស្លាបលែង ស្ថិតក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

នាឱកាសនោះលោក សូ វិសុទ្ធី ក៏បានលើកទឹកចិត្តក្មួយៗសិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាធនធានមនុស្សដ៏ល្អ អាចជួយដល់គ្រួសារនឹងសង្គមជាតិ ជាពិសេសសូមធ្វើខ្លួនឱ្យចៀសឆ្ងាយពីឧបាយមុខផ្សេងៗផងដែរ។

សូមបញ្ជាក់ថា សិស្សពូកែលេខ១ ដល់លេខ៥ ចំនួន២៣០នាក់ ដែលទទួលបានអំណោយនាឱកាសរួមមាន៖ សិស្ស១នាក់ទទួលបាន ប័ណ្ណសរសើរ ១ សៀវភៅ១០ក្បាល ប៉ិច ខ្មៅដៃ បន្ទាត់ នឹងថវិកា ១ម៉ឺនរៀល វិទ្យាល័យទាំងពីរទទួលបានកុំព្យូទ័រថ្មីសម្រាប់ធ្វើការក្នុងការិយាល័យចំនួ២គ្រឿង និងPrinter ថ្មីចំនួន២គ្រឿង៕