(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័ត៌មានសម្រាប់ទូរទស្សន៍ និងវិទ្យុ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធាន FTC បានបង្ហាញពីគន្លឹះសំខាន់ចំនួន៥ចំណុចសម្រាប់ការធ្វើបច្ចុប្បន្នភាពព័ត៌មាន។
លោក ម៉ារ យ៉ារិទ្ធ បានបញ្ជាក់ថា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងធ្វើបច្ចុប្បន្នភាពរឿងដដែលនោះ យើងត្រូវមានដូចជា៖
*១៖ ត្រូវដឹងថាតើមានអ្វីថ្មីទាក់ទងនឹងរឿង ដែលយើងសរសេរ?
*២៖ ពិនិត្យរឿងដែលបានសរសេររួចហើយ
*៣៖ ស្រាវជ្រាវរកការពិតសំខាន់អំពីបុគ្គល ដែលពាក់ព័ន្ធឬ ប្រវត្តិនៃព្រឹត្តិការណ៍
*៤៖ រៀបចំកត់ត្រានូវចំណុចសំខាន់ៗ
*៥៖ រករបាយការណ៍នានាដែលជាប់ពាក់ព័ន្ធការពិតឬពាក់ព័ន្ធបុគ្គលដែល មានការកត់ត ហើយយើងចាប់ផ្តើមសរសេរដោយបើ Direct lead ធម្មតា។
គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕