(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងភរិយា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ និងមន្រ្តីក្រោមឱវាទនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន មកវេប្រគេនដល់ព្រះសង្ឃចំនួន ៨វត្ត ក្នុងឃុំសំបូរ និងឃុំកោះខ្ញែ ស្រុកសំបូរ។

ពិធីនេះប្រព្រឹត្តទៅនៅក្នុងវត្តវិហារធំសរសរ១០០ ស្ថិតនៅឃុំសំបូរ  ស្រុកសំបូរ ខេត្តក្រចេះ។

តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធតទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក)។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិស មហា កុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោក ខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕