(កំពង់ឆ្នាំង)៖ លោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣​ រួមនឹងលោក ប៉ែន សំបូរ, លោក សុខ សន និងអនុប្រធានក្រុមការងារ ថ្នាក់កណ្ដាល ព្រមទាំងលោក សោម ភិរុណ និងភរិយាក្រុមការងារថ្នាក់ខេត្តព្រមទាំងក្រុមការងារថ្នាក់មូលដ្ឋាន និងពុទ្ធិបរិសទ័ចំណុះជើងវត្តយុគន្ធរ និងវត្តកំពង់ព្រះ បាននាំនូវទៀនចំណាំព្រះប្រគេនជូនព្រះសង្ឃគង់ចាំអស់ត្រីមាស។

ទេយ្យវត្ថទាំងនោះរួមមាន៖ ទៀន២គូ, សាដក់២, អង្ករ ១០០គីឡូក្រាម, មី២កេស, ទឹកត្រី២យួរ, ទឹកសុីអុីវ ២យួរ, ទឹកក្រូច២កេស, ប្រគេនបច្ច័យសម្រាប់វត្តទាំង២ និងជូនពុទ្ធបរិស័ទចំនួន៥០នាក់ ថវិកាសរុបចំនួន២,៣២០,០០០រៀល និង ៣០៥ដុល្លារ។

ប្រភពចូលរួមទេយ្យវត្ថុ និងទេយ្យទាន៖

១៖ លោក សូ សុីនួន និងលោកស្រី ទេយ្យវត្ថុ និងបច្ច័យ៦០០,០០០រៀល និង៣០៥ដុល្លារ
២៖ លោក ប៉ែន សំបូរ និងលោកស្រី បច្ច័យ ចំនួន៥០០,០០០រៀល
៣៖ លោក សុខ សន និងលោកស្រី បច្ច័យចំនួន ៨០០,០០០រៀល
៤៖ លោក សោម ភិរុណ និងលោកស្រី ថវិកាចំនួន ២០០,០០០រៀល
៥៖ លោក សុក សៀម ​បច្ច័យ ១០០,០០០រៀល,លោក ប៊ុន សំបុន បច្ច័យ ១០០,០០០រៀល និងលោក ជៀម គង់:២០.០០០រៀល សរុបចំចំនួន ២២០,០០០រៀល។

ទិដ្ឋភាពនេះប្រព្រឹត្តទៅប្រកបដោយស្មារតី ស្និទ្ធស្នាល និងកក់ក្តៅក្រៃលែងផងដែរ៕