(ភ្នំពេញ)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សារ៉ាក់ ខាន់ បានចេញលិខិតថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានផ្តល់កិត្តិយសខ្ពង់ខ្ពស់ ចូលរួមពិធីបុណ្យសព និងបុណ្យគម្រប់ ៧ ថ្ងៃនៃសព មហាឧបាសិកា កែវ ណាន ត្រូវជាម្តាយ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមខ្ញុំជាកូន ព្រមទាំងក្រុមគ្រួសារសូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានផ្តល់កិត្តិយសខ្ពង់ខ្ពស់ ចូលរួមពិធីបុណ្យសព និងបុណ្យគម្រប់ ៧ ថ្ងៃនៃសព មហាឧបាសិកា កែវ ណាន ត្រូវជាម្តាយរបស់ខ្ញុំ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០២:៣៣នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវកតញ្ញុតាជូនចំពោះ សម្តេច លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារខ្ញុំ ដែលជាសក្ខីភាពបញ្ជាក់នូវចិត្តស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ ព្រមទាំងក្រុមគ្រួសារ ធ្វើឲ្យយើងខ្ញុំមិនអាចបំភ្លេច នូវសមានចិត្តដ៏ប្រពៃថ្លៃថ្លានេះឡើយ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និង វត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាជួយថែរក្សា ប្រទានពរជ័យ សិរីមង្គល មហាប្រសើរ ជូន សម្តេច លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ លោក លោកស្រី នាងកញ្ញា មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និង ជួបពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ»៕