(ភ្នំពេញ)៖ ស្ថិតនៅទល់មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ «ភូមិអាហារ» ដែលជាផ្សាររាត្រីដ៏ទាក់ទាញមួយ រៀបចំដោយជនជាតិខ្មែរ ត្រូវបានបើកដំណើរការឡើង នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបង្កើនមុខរបរដល់ប្រជាជនក្នុងសហគមន៍។ ដំណើរការផ្សារាត្រីនេះ នាំឲ្យប្រជាជនជាច្រើន បានទៅលក់អាហាររបស់គាត់ ខណៈអ្នកប្រគំតន្ត្រីបែបសហគមន៍ ចាប់ផ្តើមមានសកម្មភាពឡើងវិញ ក្រោយរាំងស្ទះដោយសារតែកូវីដ១៩។
លោក លូង សុភាព អ្នករៀបចំ ផ្សាររាត្រី «ភូមិអាហារ» បានឲ្យដឹងថា វាត្រូវបានបើកដំណើរការនាពេលរាត្រី ចាប់ពីថ្ងៃព្រហស្បត្តិ៍ ដល់ថ្ងៃអាទិត្យ មានលក់អាហារឆ្ងាញ់ៗ សម្ភារៈតុបតែងខ្លួន និងសម្លៀកបំពាក់ជាច្រើនប្រភេទផងដែរ។ ជាមួយគ្នានេះ នៅទីតាំងក្បែរមាត់ទន្លេនោះ ក៏មានតារាងបាល់បោះ ស្តាប់ការប្រគំតន្ត្រី និងគយគន់ទិដ្ឋភាពដងទន្លេ ដោយស្រូបយកខ្យល់អាកាស យ៉ាងស្រស់ស្រាយផងដែរ៕
ខាងក្រោមនេះជាវីដេអូ៖