(ភ្នំពេញ)៖ នៅសល់ប្រមាណជាង១សប្តាហ៍ទៀតប៉ុណ្ណោះ រាជរដ្ឋាភិបាលថ្មី ដែលមានសមាសភាពភាគច្រើនជាយុវជនបន្តវេន នឹងត្រូវបានបង្កើតឡើង ដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន។ នេះគឺជាការផ្លាស់ប្តូរការដឹកនាំដោយសន្តិវិធីជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចប្រមាណ៤០ឆ្នាំ បានប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតឡើយ។
តើអ្វីជាភាពខ្លាំងនៃរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត? តើមានវិស័យអ្វីខ្លះដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ គួរប្រកាន់យកជាអទិភាព?
នៅសប្តាហ៍នេះ Fresh Talk ពិភាក្សាអំពី «ការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងវិស័យអាទិភាព» ដោយមានការចូលរួមពីវាគ្មិនពិសេស២រូប នោះគឺ៖
- លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ
- លោកបណ្ឌិត រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕