(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហានេះ។

អនុក្រឹត្យនេះ គឺបានកំណត់បទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពល នៃបរិក្ខារប្រើប្រាស់អគ្គិសនី ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល៕