Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេឃុំម្នាក់ដែលរងការចោទប្រកាន់ រឿងមិនប្រក្រតីក្នុង​ការបំពេញការងារ បំភ្លឺទៅកាន់អង្គភាព​ប្រឆាំងអំពើ​ពុករលួយ

04-08-2016 16:49

(ស្វាយរៀង)៖ លោក ឈុន គឹមលន់ មេឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង បានចេញលិខិតបំភ្លឺមួយ ទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយ ( ACU) ដើម្បីបកស្រាយលើពាក្យប្តឹង​ចោទប្រកាន់ពីភាព​មិនប្រក្រតី ក្នុងការអនុវត្តតួនាទី និងភារកិច្ច។

ការចេញលិខិតរបស់ លោក ឈុន គឹមលន់ មេឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើឡើងក្រោយពី ACUបានទទួលពាក្យប្តឹង ចោទប្រកាន់ រូបលោកថា ជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទីរបស់ខ្លួន។

យោងតាមលិខិតបំភ្លឺរបស់លោក ឈុន គឹមលន់ បានបញ្ជាក់ថា លោករងការចោទប្រកាន់លើពាក្យបណ្តឹង ៣ចំណុច៖
១. លក់ត្រពាំងតឹង ត្រពាំងស្វាយផ្កា ត្រពាំងសេមាន់ ត្រពាំងពោតលិត និងលក់ដីព្រៃតាមុំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ។
២. គំរាមកំហែងប្រជាពលរដ្ឋឲ្យឧបត្ថម្ភថវិកាចាប់ពី ៨០,០០០រៀល សម្រាប់យកទៅកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។
៣. ទារលុយចាប់ពី៦០ដុល្លារ ទៅ១៦០ដុល្លារ សម្រាប់ដោះស្រាយជម្លោះក្រុមគ្រួសារ និងធ្វើដំបុត្រអាពាហ៍ពិពាហ៍ ឫបញ្ជាក់លើលិខិតលក់-ទិញដី៕

សូមអានលិខិតបំភ្លឺរបស់លោក ឈុន គឹមលន់ មេឃុំព្រៃតាអី ៖