(សៀមរាប)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សហការជាមួយសមាគមមូលនិធិសម្តេចតេជោ រៀបចំសិក្ខាសាលាស្តីអំពី ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទជំងឺកូវីដ-១៩ នៅខេត្តសៀមរាប ក្រោមវត្តមានលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា ទទួលបន្ទុកផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម, លោក នាក់ ណេរ៉ុន អភិបាលរងនៃគណអភិបាលខេត្តសៀមរាប, លោក ទឹង ចាន់ណា ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តសៀមរាប ព្រម ទាំងមានការចូលរួមពីលោក លោកស្រី ដែលជាម្ចាស់សិប្បកម្មធុនតូច និងមធ្យម ជាច្រើនចូលរួមផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម, លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប, លោក ទឹង ចាន់ណា ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោក លោកស្រី ដែលជាម្ចាស់សិប្បកម្មធុនតូច និងមធ្យម ជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ទឹង ចាន់ណា ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យម ខេត្តសៀមរាប បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់គាត់។ ដូច្នេះទើបសមាគមសហគ្រាសធុនតូច និងមធ្យម សហការសម្របសម្រួលរៀបចំ ដើម្បីបង្កើតអង្គការសាលានេះឡើង។
លោក ទឹង ចាន់ណា បានបន្តថា សមាគមសហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាន នៅក្នុងអង្គការសាលាថ្ងៃនេះ និងយកចិត្តទុកដាក់ក្នុងការស្ដាប់ និងរៀនសូត្រនូវចំណេះដឹងថ្មីៗបន្ថែម ហើយក្រោយពីទទួលបានការបណ្ដុះបណ្ដាល ក្នុងកម្មវិធីពេញមួយថ្ងៃនេះ សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ស្វែងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងស្វែងយល់អំពីដំណើរការនាំចេញ ទទួលបានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចីធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ។
លោកឧកញ៉ា តែ តាំងប៉ បានបន្តថា គោលបំណងសំខាន់មួយទៀត គឺប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម ទាក់ទងនឹងការលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងដំណើរការនាំចេញផងដែរ។ សម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងរៀបចំសិក្ខាសាលានេះនៅ២៥រាជធានី-ខេត្ត ដោយមិនយកថវិកានោះឡើយ។ សិក្ខាសាលានេះដែររៀបចំឡើង គឺដើម្បីផ្តល់ចំណេះដឹងថ្មីៗក៏ដូចជាជួយជ្រោមជ្រែងបន្ថែមទៀត ទីផ្សារក្នុងស្រុក និងទីផ្សារទៅក្រៅប្រទេស។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា វគ្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដល់បងប្អូនអាជីវករ សិប្បកម្មធុនតូច និងមធ្យម នៅក្នុងខេត្តសៀមរាប។ លោកបន្តថា នៅពេលព្រលានហោះថ្មីបើកដំណើរការ ចរន្តពាណិជ្ជកម្មនឹងមានតម្រូវការខ្ពស់ ដូច្នេះហើយ ចំពោះផលិតក៏ទាមទារឲ្យមានគុណភាពខ្ពស់
ជាមួយនេះ លោកអភិបាលរង បានបញ្ជាក់ថា រដ្ឋបាលខេត្តនិងខិតខំសុំឲ្យមានកន្លែង សម្រាប់លក់ដូរផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម នៅព្រលានហោះថ្មីខេត្តសៀមរាប ដើម្បីបង្ហាញពីផលិតផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឲ្យមានស្តង់ដាអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន៕