(ភ្នំពេញ)៖ ក្នុងឱកាសខួប១ឆ្នាំ នៃការបើកដំណើរការមន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ អតិថិជនទាំងអស់ នឹងទទួលបានការពិនិត្យ ពិគ្រោះដោយឥតគិតថ្លៃ និងថតអ៉ិចរ៉េវិភាគការពត់ធ្មេញ ដោយឥតគិតថ្លៃ។
លើសពីនេះ ក៏មានការបញ្ចុះតម្លៃ៥០ភាគរយ សម្រាប់ការសំអាតធ្មេញ និង១០ភាគរយសម្រាប់សេវាកម្មផ្សេងៗទៀត ហើយការផ្តល់ជូននេះ សម្រាប់តែសាខាកម្ពុជាក្រោម ដែលស្ថិតនៅបណ្តោយមហាវិថីកម្ពុជាក្រោម ខាងកើតស្តុបសន្ធរមុខ ប្រហែល៣៥០ម៉ែត្រ (ទល់មុខឈាងខាងកើតសណ្ឋាគារ ឡឺប្រេស៊ីដង់) ប៉ុណ្ណោះ។
គួរបញ្ជាក់ថា មន្ទីរព្យាបាលធ្មេញបស្ចិម គឺជាមន្ទីរព្យាបាលធ្មេញធំជាងគេនៅកម្ពុជា និងបានទទួលស្គាល់ គុណភាពដោយស្ថាប័នស្តង់ដារអន្តរជាតិ ISO របស់អង់គ្លេស។ កាលពីខែសីហា ឆ្នាំ២០១៥ កន្លងទៅមន្ទីរព្យាបាលធ្មេញបស្ចិម បានបើកដំណើរការសាខាថ្មីមួយនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ និងកំណើនអតិថិជនរបស់ខ្លួន ដោយសាខាថ្មីកម្ពុជាក្រោម មានទីតាំង និងអាគារធំទូលាយ មានលក្ខណៈស្តង់ដារ បរិយាកាសល្អ និងបំពាក់ដោយឧបករណ៍ទន្តសាស្រ្តទំនើបៗ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ 023 993 222 ឬ 061 888 075៕