(ភ្នំពេញ)៖ លោក ញ៉ែម ជាប៊ុនលី ភេទប្រុស អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ 26D ផ្លូវលេខ7 ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះមានច្បាប់ដើមលេខ ៩៨២ ល.ប ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ចេញដោយលោកអភិបាលខណ្ឌដង្កោ ដោយសារការរើផ្ទះចាស់ មកនៅផ្ទះថ្មី និងច្រឡំដៃមិនដឹងទុកដាក់នៅទីណានោះទេ។

នៅក្នុងសេចក្តីជូនដំណឹងរបស់លោក ញ៉ែម ជាប៊ុនលី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ លោក ញ៉ែម ជាប៊ុនលី បានធានាអះអាងថា ចំពោះលិខិតផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីច្បាប់ដើម មិនបានយកទៅដាក់បញ្ចាំ ឬលក់ទៅឱ្យអ្នកណានោះឡើយ។

លោកអះអាងដែរថា ប្រសិនបើថ្ងៃមុខមានជនណាម្នាក់មកប្តឹងចោទប្រកាន់ទាមទារថា លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីច្បាប់ដើមនោះជារបស់ខ្លួន យើងខ្ញុំសុំទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់លោក ញ៉ែម ជាប៊ុនលី៖