(ភ្នំពេញ)៖ លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាណត្តិទី១ (ឆ្នាំ១៩៩៣-១៩៩៨) បានទទួលមរណភាព នៅថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩យប់ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។

លោកបានទទួលមរណភាពនៅមន្ទីរពេទ្យ Hôpital suisse de Paris ប្រទេសបារាំង។

ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងដល់ សម្តេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាប៕