(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី បន្តយកចិត្ត​ទុក​ដាក់ទៅលើប្រជាពលរដ្ឋ និងកម្មករ និយោជិត។

ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់នាយករដ្ឋមន្ត្រី និងសមាជិក​រាជ​រដ្ឋាភិបាល ត្រូវបន្តសកម្មភាពចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមរយៈវេទិកា​នានា។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានណែនាំឱ្យនាយករដ្ឋ​មន្ត្រី​អាណត្តិថ្មី ចុះជួបកម្មករ និយោជិត ដែលសម្តេចបានសន្យាចុះជួប តែមិនទាន់​បាន​ជួបនោះ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបសំណេះ​សំណាលជាមួយមន្ត្រីគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា សមាជិករាជ​រដ្ឋា​ភិបាលអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា៕