(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាប្រៀបឈ្នះពីអតីតកាល ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត គឺកត្តាសាមគ្គី និងឯកភាពផ្ទៃក្នុងគណបក្ស។
ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះ តាមបណ្តាញសង្គម ជាមួយនឹងការបង្ហោះរូបភាព នៃជំនួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ៕