(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនរស់នៅក្នុងខេត្តព្រះវិហារថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួន ពេលដែលយើងបរិភោគបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឫបណ្តាលឲ្យបាត់បង់ជីវិត ដោយសារថ្មីៗនេះមានប្តីប្រពន្ធ២នាក់ រស់នៅស្រុកជាំក្សាន្ត ស្លាប់បាត់បង់ជីវិតដោយសារបរិភោកសត្វកំភេមខ្មោច។
សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានអំពាវនាវឲ្យសាធារណជនទាំងអស់ សូមកុំពិសារ ឫបរិភោគ រុក្ខជាតិ ឫសត្វល្អិត ដែលយើងពុំធ្លាប់ស្គាល់ ឫធ្លាប់បរិភោគពីមុនមក ព្រោះវាបណ្តាលឲ្យប៉ះពាលដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតទៀតផង៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ៖