(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយសាខាពន្ធដាខេត្តកំពង់ស្ពឺ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជូនរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានលើកឡើងថា ក្រោមការដឹកនាំដ៏មហាប្រសើរ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកដល់ពេលនេះ កម្ពុជាបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏ឆ្នើមនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ និងមានស្ថេភាពទាំងនយោបាយសកល និងសេដ្ឋកិច្ចសកល ធ្វើឲ្យពលរដ្ឋទទួលបានការរស់នៅសុខដុមរម្យនាបែបសេដ្ឋកិច្ចឧស្សហកម្មឌីជីថល៤,០ នាពេលនេះ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ជាពលរដ្ឋគំរូត្រូវតែបង់ពន្ធជូនរដ្ឋតាមច្បាប់បានកំណត់ ហើយតួយ៉ាងមន្ត្រីអ្នកអនុវត្តច្បាប់ពន្ធដា ក៏ត្រូវតែផ្តល់សេវាឲ្យបានឆាប់បំផុត និងមិនមានយកប្រាក់លើសតម្លៃពន្ធដាឡើយ។ នៅក្នុងបរិបទឧស្សាហកម្ម៤.០ បាននិងកំពុងរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទីជាស្នូលនៅគ្រប់ទិដ្ឋភាព នៃសកម្មភាពសេដ្ឋកិច្ច និងសង្គមដែលមានភាពសម្បូរបែប និងផលិតភាព ប្រតិបត្តិការការងារប្រចាំថ្ងៃរបស់យើង។
ជាការពិតណាស់បច្ចុប្បន្នខេត្តកំពង់ស្ពឺ បានប្រែក្លាយទឹកដី ពីការប្រឈមមុខដាក់គ្នាដោយចុងអាវុធ មកជាខេត្តប្រកបដោយសក្តានុពលជាតំបន់សេដ្ឋកិច្ច មានរោងចក្រ សហគ្រាសធំៗកំពុងធ្វើសកម្មភាពអាជីវកម្ម និងបន្តមកបណ្តាក់ទុនជាបន្តបន្ទាប់។ ដើម្បីពង្រឹងកិច្ចសហការ ឲ្យកាន់តែជិតស្និតថែមទៀតរវាងមន្ត្រីពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សហការគ្នាឲ្យល្អអ្នកជាប់ពន្ធ ក៏ដូចជាម្ចាស់អចលនទ្រព្យផងដែរ។
លោក ប៉ែន ចក់ ប្រធានសាខាពន្ឌដា ខេត្តកំពង់ស្ពឺ បានលើកឡើងថា សិក្ខាសិលាថ្ងៃនេះ មានគោលបំណងផ្សព្វផ្សាយស្តីពី ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជូនរដ្ឋបាលក្នុងឧដុង្គម៉ជ័យ និងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ក្រុមហ៊ុន អាជីវករកំពុងលក់ដីឡូ និងបុរីផ្សេងទាក់ទងការបង់ពន្ធ។
ក្នុងនោះដើម្បីផ្សព្វផ្សាយត្រៀមប្រមូលពន្ធអចលនទ្រព្យប្រចាំឆ្នាំ២០២៤ សម្រាប់ក្រុងឧដុង្គម៉ែជ័យ និងលើកកម្ពស់ចំណេះដឹងពង្រឹងវប្បធ៌មបង់ពន្ធស្តីពីពន្ធ ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ដើម្បីជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។ ពង្រឹង និងជំុរញបញ្ចៀបវប្បធ៌មបង់ពន្ធជូនមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សាលាដំបូងខេត្ត ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត និងអ្នកជាប់ពន្ធប្រកបអាជីវកម្ម ក្នុងវិស័យអចលនទ្រព្យ ក្នុងភូមិសាស្ត្រទីតាំងខេត្តកំពង់ស្ពឺ៕