(កែប)៖ លោក កែន សត្ថា អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីក្នុងពិធីព្រលែងកូនត្រីជាង៣ម៉ឺនក្បាល ក្នុងទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០១៦ នៅអាងទឹកអូរថ្ម ស្ថិតក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពិធីនេះដែរត្រូវបានរៀបចំ ដោយខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីឆ្លើយតបទៅនឹងទិវាមច្ឆជាតិ១កក្កដា ដែលមានមនុស្សចូលរួមប្រមាណ៨៤២នាក់។ សូមបញ្ជាក់ថា កូនត្រីដែលត្រូវលែង រួមមាន ប្រភេទកូនត្រីស្ពិន៣ម៉ឺនក្បាល និងមេត្រីពូជ២០គីឡូក្រាម ផងដែរ៕