(ភ្នំពេញ)៖ នៅសប្តាហ៍នេះ Fresh News បានរៀបចំបទយកការណ៍មួយ អំពីដ្រូនដែលបង្កើតដោយស្នាដៃកូនខ្មែរ ដែលពួកគេជាយុវជនមានក្តីសង្ឃឹមថា ដ្រូនរបស់ខ្មែរនេះ នឹងអាចយកមកបម្រើក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗ នាំទៅដល់ភាពរីកចម្រើនរបស់ប្រទេសជាតិ។
លោក វណ្ណ ឌី អ្នកគ្រប់គ្រងគម្រោង និងជាវិស្វករផលិតដ្រូន នៅកសិដ្ឋានរ៉ូបូត (AI Farm) ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះក្រុមការងាររបស់លោក បានផលិតផលចំនួន៣សំខាន់ៗ រួមមាន៖ ខួរក្បាល ប្រព័ន្ធបញ្ជាម៉ូទ័រ និងឧបករណ៍សម្រាប់បញ្ជាដ្រូនពីចម្ងាយ។ បច្ចុប្បន្ននេះ កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្ដសាកល្បង ដើម្បីបញ្ចេញលក់នៅលើទីផ្សារនាពេលខាងមុខ។
សូមទស្សនាបទយកការណ៍ដែលរៀបចំដោយ Fresh News ដូចតទៅ៖